ផ្នែកទំនាក់ទំនង និងសោតទស្សន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ផ្សព្វផ្សាយ និងចែករំលែកព័ត៌មានជាសាធារណៈជាមួយអ្នកពាក់ព័ន្ធទាំងអស់អំពីសកម្មភាពគម្រោង PCRL វឌ្ឍនភាព សមិទ្ធិផល មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងការអនុវត្តល្អបំផុតនៃការអនុវត្តគម្រោង តាមរយៈឧបករណ៍ទំនាក់ទំនងសមស្របជាច្រើនប្រភេទ រួមមានគេហទំព័រ ហ្វេសប៊ុក អត្ថបទរឿង ករណីសិក្សា វីដេអូ រូបថត សិក្ខាសាលា និងការបណ្តុះបណ្តាលផ្សេងៗទៀត។ ការចងក្រងយុទ្ធសាស្ត្រទំនាក់ទំនង សង្កត់ធ្ងន់លើការប្រាស្រ័យទាក់ទងដែលជាចំណុចកស្នូលនៃការអនុវត្តគម្រោង PCRL នៅទូទាំងសមាសភាគទាំងបួន ដើម្បីជូនជាព័ត៌មានជាក់លាក់ដល់អ្នកពាក់ព័ន្ធជាច្រើនអំពីគម្រោង PCRL។ គោលបំណងរួមសម្រាប់ផ្នែកទំនាក់ទំនងនៅក្នុងគម្រោង PCRL គឺដើម្បីគាំទ្រដល់ការអនុវត្តគម្រោងប្រចាំថ្ងៃតាមរយៈសកម្មភាពទំនាក់ទំនង សម្ភារៈ និងបណ្តាញដែលយើងមើលឃើញថាជាមធ្យោបាយប្រាស្រ័យទាក់ទង 'ការអនុវត្តតតាមស្តង់ដារ' ដែលប្រើសម្រាប់បង្ហាញ និងជំរុញការយល់ដឹងអំពីគម្រោង PCRL ទាំងមូល។
គោលបំណងទី១៖ លើកកម្ពស់ និងផ្សព្វផ្សាយទូលំទូលាយអំពីលទ្ធផលចុងក្រោយ និងសកម្មភាពរបស់គម្រោង
គោលបំណងទី២៖ គាំទ្រដល់ការផ្សព្វផ្សាយដែលដឹកនាំដោយសហគមន៍ និងយេនឌ័រ និងចែករំលែកព័ត៌មានរបស់គម្រោង
គោលបំណងទី៣៖ បង្កើតឧបករណ៍ទំនាក់ទំនងសមស្រប ដើម្បីគាំទ្រដល់ការអនុវត្តគម្រោង វឌ្ឍនភាព និងសមិទ្ធផល
គោលបំណងទី៤៖ ចែករំលែកមេរៀនដែលបានរៀនសូត្រ បញ្ហាប្រឈម និងការអនុវត្តល្អបំផុតរបស់គម្រោងទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។