ផ្នែកត្រួតពិនិត្យ វាយតម្លៃ & ចំណេះដឹង

ផ្នែកត្រួតពិនិត្យ វាយតម្លៃ & ចំណេះដឹង

លើសពីនេះ គម្រោង PCRL បានបង្កើត សៀវភៅណែនាំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីណែនាំដល់ដៃគូអនុវត្តទាំងអស់ និងអ្នកពាក់ព័ន្ធអំពីវិធីសម្រាប់ការប្រមូលទិន្នន័យ និងព័ត៌មានទាក់ទងនឹងវឌ្ឍនភាពនៃសកម្មភាពទាំងអស់របស់គម្រោង ដើម្បីវាស់វែងសមិទ្ធិផលទាំងបរិមាណ និងគុណភាព។

គម្រោង PCRL បានបង្កើតប្រព័ន្ធទិន្នន័យត្រួតពិនិត្យ និងវាយតម្លៃ និងការគ្រប់គ្រងចំណេះដឹងដែលត្រូវបានរចនាឡើងតាមរយៈការប្រើប្រាស់វិធីសាស្រ្តតាមបែបចូលរួម និងការចូលរួមជាមួយដៃគូអនុវត្តទាំងអស់ ភ្នាក់ងារប្រតិបត្តិ និងអ្នកពាក់ព័ន្ធ។ ប្រព័ន្ធនេះប្រើប្រាស់ "ប្រព័ន្ធមូលដ្ឋានទិន្នន័យផ្អែកលើពពក" ដែលរក្សាទុកព័ត៌មានពាក់ព័ន្ធទាំងអស់ទាក់ទងនឹងគម្រោង PCRL ។

ដើម្បីសម្រេចបាននូវការសម្របសម្រួលដោយរលូននៃគម្រោង PCRL ជាមួយដៃគូអនុវត្តទាំងអស់ និងភ្នាក់ងារប្រតិបត្តិរបស់គម្រោងនេះប្រើប្រាស់នូវ ប្រតិទិនព្រឹត្តិការណ៍តាមអ៊ីនធឺណិត។