សំណាបដុះលូតលាស់នៅក្នុងសហគមន៍កសិកម្មរំដួលទានកាំ
សំណាបដុះលូតលាស់នៅក្នុងសហគមន៍កសិកម្មរំដួលទានកាំ
ក្រុមផលិតពូជស្រូវ ក្រោមការគាំទ្រពីគម្រោង PCRL បច្ចុប្បន្នកំពុងធ្វើសកម្មភាពដកសំណាបប្រវាស់ដៃគ្នា នៅក្នុងសហគមន៍កសិកម្មរំដួលទានកាំ ស្ថិតនៅភូមិទានកាំត្បូង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សម្រាប់ខេត្តបន្ទាយមានជ័យ គម្រោងបានចែកស្រូវពូជចំនួន ៤៥០០ គីឡូក្រាម (ផ្ការំដួល និងសែនក្រអូប០១) ដល់កសិករសរុបចំនួន ៥៨ គ្រួសារ សម្រាប់ដាំដុះលើផ្ទៃដីសរុបចំនួន ៤៥ ហិកតា។ តាមផែនការ សមាជិកក្រុមផលិត នឹងត្រូវបញ្ចប់ការដាំដុះស្រូវរបស់ពួកគាត់នាដំណាច់ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ៕