សមាសភាគនៃគម្រោង

សមាសភាគនៃគម្រោង

សមាសភាគ ១៖ ការកែលម្អបរិយាកាសអំណោយផលសម្រាប់ការបន្សុំាំនឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យស្រូវអង្ករ និងវិស័យអាទិភាពពាក់ព័ន្ធ តាមរយៈការធ្វើគោលនយោបាយ និងផែនការរួមគ្នា។
លទ្ធផលរូបវន្ត ១.១៖ គោលនយោបាយបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងក្របខ័ណ្ឌផែនការ និងអភិបាលកិច្ច ទទួលបានការពង្រឹងអោយកាន់តែរឹងមាំ។
សមាសភាគ ២៖ ការគាំទ្រប្រព័ន្ធផលិតកម្មធន់នឹងអាកាសធាតុនៅតាមសហគមន៍ផលិតស្រូវ ដើម្បីឱ្យជីវភាពរស់នៅបានប្រសើរឡើង។
លទ្ធផលរូបវន្ត ២.១. សមត្ថភាពបន្សុំាំនឹងការប្រែប្រួលអាកាសធាតុនៃប្រព័ន្ធផលិតកម្ម និងធនធានធម្មជាតិនៅមូលដ្ឋាន បានបង្កើនភាពធន់កាន់តែប្រសើរឡើង។
សមាសភាគ ៣៖ ការពង្រីកវិសាលភាពបច្ចេកវិទ្យាបន្សុំា និងការអនុវត្តនៅក្នុងខ្សែច្រវាក់តម្លៃដែលបានជ្រើសរើស តាមរយៈភាពជាដៃគូ ទីផ្សារ និងការវិនិយោគ។
លទ្ធផលរូបវន្ត ៣.១៖ ការពង្រឹងវិសាលភាពនៃការច្នៃប្រឌិតថ្មីក្នុងការបន្សុំា បច្ចេកវិទ្យា និងទីផ្សារថ្មីៗ ព្រមទាំងការពង្រីកអាជីវកម្មកសិកម្ម ឱកាសការងារ និងការពង្រឹងសិទ្ធិអំណាចនៅកម្រិតសហគមន៍។
សមាសភាគ ៤៖ ការកសាងការគ្រប់គ្រងចំណេះដឹង នវានុវត្តន៍ និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព។ 
លទ្ធផលរូបវន្ត ៤.១៖ ការគ្រប់គ្រងចំណេះដឹង និងការវាយតម្លៃនវានុវត្តន៍នានាក្នុងការបន្សុំាំនឹងការប្រែប្រួលអាកាសធាតុ កាន់តែមានប្រសិទ្ធិភាពឡើង។