គោលបំណងគម្រោង៖ កាត់បន្ថយភាពងាយរងគ្រោះដោយសារអាកាសធាតុ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍ដែលពឹងផ្អែកលើដំណាំស្រូវនៅតំបន់ទន្លេសាបនៃប្រទេសកម្ពុជា តាមរយៈវិធីសាស្រ្តផ្អែកលើប្រព័ន្ធអេកូឡូស៊ី និងជំរុញចរន្តទីផ្សារ។
ការប្រែប្រួលអាកាសធាតុ កំពុងបង្កហានិភ័យដ៏គួរឲ្យកត់សម្គាល់នៅពេលបច្ចុប្បន្ន ហើយត្រូវបានគេរំពឹងថានឹងកើតមានជាបន្តទៀតសម្រាប់ប្រទេសកម្ពុជា ជាពិសេសចំពោះប្រជាកសិករ។ និន្នាការព្យាករណ៍បានបង្ហាញឱ្យឃើញថា រដូវវស្សាដែលមានភ្លៀងធ្លាក់រឹតតែខ្លាំងជាងមុន (នាំឱ្យមានគ្រោះទឹកជំនន់កើនឡើង) រដូវប្រាំងរឹតតែក្តៅហែង និងរាំងស្ងួតជាងមុន (នាំឱ្យមានគ្រោះរាំងស្ងួតកើនឡើង) ការចាប់ផ្តើមនៃរដូវវស្សាមានភាពយឺតយ៉ាវ និងមានរយៈពេលខ្លីជាងមុន (នាំឱ្យមានគ្រោះរាំងស្ងួតយូរជាងមុន ហើយផលដំណាំរឹតតែខូចខាតច្រើនជាងមុន) ក៏ដូចជាការកើនឡើងភាពប្រែប្រួលនៅក្នុងលំនាំអាកាសធាតុ។ សហគមន៍ដែលពឹងផ្អែកលើវិស័យកសិកម្ម ដូចជានៅតាមតំបន់ទំនាបទន្លេសាប ងាយរងគ្រោះដោយសារការគំរាមកំហែងទាំងនេះ (ការប៉ះពាល់ខ្លាំង ការប្រែប្រួលខ្ពស់) ជាពិសេសចំពោះសហគមន៍ដែលពឹងផ្អែកលើផលិតកម្មពឹងអាស្រ័យលើទឹកភ្លៀងសម្រាប់ផលិតផលដំណាំដែលមានតម្លៃទាប ដូចជាស្រូវជាដើម។ ជាអកុសល សហគមន៍ទាំងនេះ និងស្ថាប័ននានាដែលជួយគាំទ្រពួកគេ ក៏នៅមានសមត្ថភាពទាបក្នុងការបន្សាំផងដែរ ជាពិសេសនៅថ្នាក់ក្រោមជាតិតែម្តង។