កន្លែងដែលយើងធ្វើការ

កន្លែងដែលយើងធ្វើការ

ការទទួលខុសត្រូវរួមសម្រាប់ការអនុវត្ត ការសម្របសម្រួល និងការផ្តល់គម្រោងនឹងធ្វើឡើងដោយ (១) អគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង (២) អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន។ អគ្គនាយកដ្ឋានកសិកម្ម (GDA) និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC)  នឹងដើរតួជាភ្នាក់ងារប្រតិបត្តិឈានមុខគេ ហើយនឹងទទួលខុសត្រូវលើការគ្រប់គ្រងប្រចាំថ្ងៃនៃលទ្ធផលការងាររបស់គម្រោង អនុលោមតាមលក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងភាពជាដៃគូប្រតិបត្តិការ (OPAs) ដែលត្រូវបានចុះហត្ថលេខាជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ។ ក្នុងនាមជាដៃគូប្រតិបត្តិការ (OPs) នៃគម្រោង GDA និង GDLC ទទួលខុសត្រូវចំពោះមុខអង្គការ FAO សម្រាប់ការអនុវត្តឱ្យបានទាន់ពេលវេលាទៅតាមលទ្ធផលគម្រោងដែលបានព្រមព្រៀង ការត្រួតពិនិត្យប្រតិបត្តិការនៃសកម្មភាពអនុវត្ត របាយការណ៍ទាន់ពេលវេលា និងការប្រើប្រាស់ធនធានមូលនិធិបរិស្ថានពិភពលោក (GEF) ប្រកបដោយប្រសិទ្ធភាពសម្រាប់គោលបំណងដែលបានគ្រោងទុក។ ស្របតាមតម្រូវការគោលនយោបាយរបស់អង្គការ FAO និង GEF។ ដៃគូអនុវត្តគម្រោងរួមមានអង្គការ IRRI, អង្គការ WCS និង IP3 និងភាគីអ្នកផ្សេងទៀតដែលជាអ្នកផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងប្រតិបត្តិការដល់ GDA និង GDLC ដើម្បីបំពេញចន្លោះសមត្ថភាព ហើយសកម្មភាពក្រោមដៃគូអនុវត្តនីមួយៗត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធតាមរយៈការធ្វើផែនការ និងការអនុវត្តរួមគ្នាក្រោមឆ័ត្រនៃអង្គភាពគ្រប់គ្រងគម្រោង (PMU)។ ក្នុងនោះដែរ ភ្នាក់ងាររដ្ឋាភិបាល (ឧ. ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) ក្រសួងកិច្ចការនារី (MoWA) និងអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងបរិស្ថាន (MoE)) និងដៃគូផ្សេងទៀត នឹងផ្តល់ការគាំទ្រថវិកាបន្ថែមទៀតដល់គម្រោងតាមតម្រូវការផងដែរ។