កិច្ចប្រជុំ PSC
កិច្ចប្រជុំ PSC
គណៈកម្មាធិការតម្រង់ទិសនៃគម្រោង PCRL-PSC ត្រូវបានតែងតាំងដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសេចក្តីសម្រេចលេខ ៣៩៧ ចុះថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣ ដែលទទួលខុសត្រូវក្នុងការណែនាំក្នុងអំឡុងពេលអនុវត្ត ក៏ដូចជាការសម្រេចចិត្ត ដើម្បីធានាថាការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ឈានទៅដល់ការសម្រេចបាននូវគោលបំណងរបស់គម្រោង និងថាគម្រោងនេះរក្សាបានភាពស្របទៅនឹងគោលនយោបាយជាតិពាក់ព័ន្ធទាំងអស់។
PSC នឹងត្រួតពិនិត្យការអនុវត្តគម្រោង និងធានាថាសកម្មភាពទាំងអស់ត្រូវបានប្រតិបត្តិដោយរលូនជាមួយដៃគូអនុវត្តសំខាន់ៗទាំងអស់ និងស្របតាមឯកសារគម្រោង របាយការណ៍ចាប់ផ្តើមគម្រោង និងការធ្វើបច្ចុប្បន្នភាព ឬវិសោធនកម្មលើឯកសារគម្រោង។
PSC នឹងជួបប្រជុំរៀងរាល់ឆ្នាំ (ពីរដងក្នុងមួយឆ្នាំ) និងផ្អែកលើការភាពចាំបាច់ជាពិសេសតាមតម្រូវការ។ ក្នុងករណីចាំបាច់ សមាជិក PSC អាចចូលរួមកិច្ចប្រជុំពីចម្ងាយ (ឧ. តាមស៊ូម) តាមការសម្រេចរបស់ប្រធាន និងដោយមានការជូនដំណឹងជាមុនគ្រប់គ្រាន់ទៅកាន់លេខាធិការដ្ឋានសម្រាប់ការរៀបចំកិច្ចប្រជុំនេះ។ PSC បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងកិច្ចប្រជុំពិសេសនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ ២០២៤ ដោយបញ្ចូលការអនុលោមតាមក្របខ័ណ្ឌគោលនយោបាយថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន៕

កិច្ចប្រជុំ PSC 1
កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំទន្លេបាសាក់ II អង្គភាពគ្រប់គ្រងគម្រោងនៃ “គម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)” បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកដំបូងរបស់ខ្លួនក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសរបស់គម្រោង PCRL។

កិច្ចប្រជុំ PSC Ad-Hoc
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំពិសេសគណៈកម្មាធិការតម្រង់ទិស (PSC) “គម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន PSC, លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន, ឯកឧត្តម ស៊ី រ៉ាមុនី អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមមូលដ្ឋាននៃក្រសួងបរិស្ថាន, កញ្ញា Rebekah BELL តំណាងអង្គការ FAO ប្រចាំប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ២៨ នាក់ដែលរួមមាន តំណាងអង្គការដៃគូអនុវត្ត និងក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងនៃអគ្គនារកដ្ឋាន GDA និង GDLC។