គោលដៅនៃគម្រោង

គោលដៅនៃគម្រោង

គម្រោងនេះគឺរួមចំណែកដល់គោលដៅនៃការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុទៅក្នុងជីវភាពរស់នៅរបស់សហគមន៍ដែលងាយរងគ្រោះដោយសារការផលិតស្រូវនៅតំបន់ទន្លេសាប។

គម្រោង PCRL នេះ នឹងមិនអាចប្រព្រឹត្តទៅដោយគ្មានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗបានឡើយ។ ម្ចាស់ជំនួយសំខាន់ៗផ្សេងទៀតដែលជួយគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម កំពុងផ្តោតការគាំទ្ររបស់ពួកគេលើគំនិតផ្តួចផ្តើមដែលបញ្ហាការប្រែប្រួលអាកាសធាតុត្រូវបានដាក់ជាចំណុះអាទិភាពផ្សេងទៀត - ឧ. សន្តិសុខស្បៀង ការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃ និងហិរញ្ញវត្ថុជនបទ។ គម្រោងនេះ បំពេញបន្ថែមនូវគំនិតផ្តួចផ្តើមជាមូលដ្ឋានដោយបើកឱ្យមានការបណ្តាក់ទុនបន្ថែមដោយផ្ទាល់នៅក្នុងផ្នែកបច្ចេកវិទ្យា សមត្ថភាព និងទ្រព្យសកម្មសម្រាប់សហគមន៍ងាយរងគ្រោះដែលកំពុងបង្កបង្កើនផលស្រូវនៅជុំវិញអាងទន្លេសាប។