ផ្នែកការបញ្ជ្រាបយេនឌ័រ
ផ្នែកការបញ្ជ្រាបយេនឌ័រ
ចក្ខុវិស័យដ៏សំខាន់មួយរបស់គម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទនេ្លសាប (PCRL) គឺដើម្បីលើកកម្ពស់ការបញ្ជ្រាបយេនឌ័រនៅគ្រប់ជំហាននៃការអនុវត្តគម្រោងទាំងមូល។ ការបញ្ជ្រាបយេនឌ័រនៅក្នុងគម្រោង PCRL សំដៅទៅលើការធ្វើសុខដុមនីយកម្មនៃទស្សនវិស័យ និងយុទ្ធសាស្ត្រដែលជួយលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ក៏ដូចជាការធានាឱ្យមានបរិយាបន្នក្នុងគ្រង់សកម្មភាពទាំងអស់នៃគម្រោង រួមទាំងការធ្វើផែនការ ការអនុវត្ត ការត្រួតពិនិត្យ និងការវាយតម្លៃ។ ការបញ្ជ្រាបយេនឌ័រ នឹងជួយបង្កើនប្រសិទ្ធភាពនៃសកម្មភាពអនុវត្តគម្រោង PCRL តាមរយៈដំណោះស្រាយចំពោះបញ្ហា និងតម្រូវការផ្សេងៗគ្នារបស់អ្នកទទួលផលគម្រោង និងអ្នកពាក់ព័ន្ធគ្រប់ភេទ ដោយរួមចំណែកដល់ការទទួលស្គាល់បិរយាបន្នសង្គម និងសេដ្ឋកិច្ច ដែលធានាថាអ្នកទាំងឡាយណាដែលកំពុងជួបប្រទះហានិភ័យនៃភាពក្រីក្រ និងការផាត់ចេញពីសង្គម ពិតជាអាចទទួលបានឱកាស និងធនធានចាំបាច់ដើម្បីចូលរួមយ៉ាងពេញលេញក្នុងជីវភាពសេដ្ឋកិច្ច សង្គម នយោបាយ និងវប្បធម៌ ក៏ដូចជាដើម្បីទទួលបាននូវស្តង់ដាជីវភាពរស់នៅសមរម្យ។
តាមរយៈការអនុវត្តការបញ្ជ្រាបយេនឌ័រ គម្រោង PCRL រំពឹងថានឹងទទួលបានលទ្ធផលដូចជា៖ (១) ការទទួលស្គាល់ និងឋានៈស្មើភាពគ្នាសម្រាប់បុរស និងស្ត្រី (២) ២) សិទ្ធិទទួលបានដោយស្មើភាពគ្នា និងការគ្រប់គ្រងលើកាឡានុវត្តភាពសង្គម និងធនធានដែលជាលទ្ធផលនៃការអភិវឌ្ឍន៍ដោយស្រ្តី និងបុរស (៣) ការចូលរួមដោយស្មើភាពគ្នាដោយបុរស និងស្ត្រីក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តសម្រាប់ការកំណត់អាទិភាព និងការបែងចែកធនធាន (៤) ការលើកកម្ពស់សមភាពក្នុងស្តង់ដាគុណភាពជីវិតសម្រាប់ស្រ្តី និងបុរស (៥) ការកាត់បន្ថយភាពក្រីក្រទាំងបុរស និងស្ត្រី និង (៦) ការកែលម្អប្រសិទ្ធភាព និងប្រសិទ្ធផលនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។