ការងារចុះវាយតម្លៃនៅមូលដ្ឋាន
ការងារចុះវាយតម្លៃនៅមូលដ្ឋាន
ចាប់បីថ្ងៃទី ០៣ - ០៦ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះសិក្សាប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នភាពសហគមន៍តំបន់ការពារធម្មជាតិគោលដៅរបស់គម្រោង ក្នុងភូមិសាស្រ្តខេត្តគោលដៅទាំង៣៖ ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ការចុះសិក្សានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បី (១) ប្រមូលព័ត៌មានអំពីបញ្ហាប្រឈម កង្វះខាត តម្រូវការ និងសក្តានុពលរបស់ក្រុមកសិករនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការអនុវត្តវិធីសាស្រ្តកសិកម្មធន់នឹងអាកាសធាតុដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី (២) ពង្រឹងសមត្ថភាពផ្នែកភូមិសាស្រ្តសហគមន៍តំបន់ការពារធម្មជាតិ និង (៣) ធ្វើបច្ចុប្បន្នភាពទិន្នន័យសម្រាប់ការងារត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់គម្រោង។
ការចុះសិក្សាប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នភាពសហគមន៍តំបន់ការពារធម្មជាតិគោលដៅរបស់គម្រោងនេះ ទទួលបានលទ្ធផលល្អប្រសើរតាមផែនការដែលបានរំពឹងទុក ដោយមានការចូលរួមពីមន្រ្តីអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ទីប្រឹក្សាសម្របសម្រួលគម្រោងប្រចាំខេត្តគោលដៅទាំង៣ និងមន្រ្តីបង្គោលនៃមន្ទីរបរិស្ថានប្រចាំខេត្តគោលដៅទាំង៣ សរុបមានចំនួន ១១រូប៕