ការងារចុះសិក្សានៅមូលដ្ឋាន
ការងារចុះសិក្សានៅមូលដ្ឋាន
កាលពីនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៤ អង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង PCRL បានបើកកិច្ចប្រជុំដើម្បីសង្ខេបអំពីដំណើរការនៃគម្រោង PCRL ចាប់តាំងពីការចាប់ផ្តើមជូនដល់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង (PSC) និងដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រអនុវត្តគម្រោង PCRL។ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានផ្តល់អនុសាសន៍ដើម្បីធ្វើបច្ចុប្បន្នភាពតំបន់គោលដៅឃុំ ដោយសារគម្រោងនេះត្រូវបានរៀបចំឡើងកាលពីជិតប្រាំឆ្នាំមុន ហើយការជ្រើសរើសគោលដៅដែលបានស្នើឡើងចំពោះ ACs និង CPAs ចាំបាច់ត្រូវពិនិត្យឡើងវិញ និងកែសម្រួលដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុករបស់គម្រោង។
ក្នុងកិច្ចប្រជុំនោះ ក៏មានការឯកភាពគ្នាថា ក្នុងអំឡុងឆ្នាំ២០២៤ គម្រោង PCRL នឹងរួមបញ្ចូលការគាំទ្រសម្រាប់ដំណើរការសិក្សាសមិទ្ធលទ្ធភាពនៃការបង្កើត MAC នៅស្រុកស្វាយលើ ខេត្តសៀមរាប និងការរៀបចំផែនការអាជីវកម្មដំបូង។ បន្ទាប់មក នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ ទីប្រឹក្សាគម្រោង PCRL ពីររូបបានចូលរួមកិច្ចប្រជុំដែលធ្វើឡើងនៅក្រុងសៀមរាប ជាមួយតំណាងកសិករចំនួន ៧៦ នាក់ មកពីឃុំកន្ទួត ស្រុកស្វាយលើ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រួមជាមួយ ឯកឧត្តម ឃឹម ហ្វីណាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងឯកឧត្តម លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដើម្បីពិភាក្សាលើគោលគំនិតនៃការបង្កើត MAC នៅក្នុងឃុំនេះ។
គោលបំណងនៃការសិក្សាសមិទ្ធលទ្ធភាព និងព្រាងផែនការអាជីវកម្មដោយផ្អែកលើការសិក្សាលើវិស័យនេះរួមមាន៖ (១) តម្រង់ទិសជនបង្គោលនៃមន្ទីកសិកម្មលើកម្រងសំណួរសម្រាប់ធ្វើការស្ទង់មតិវាល (២) ធ្វើការស្ទង់មតិជាមួយកសិករ និងតួអង្គខ្សែច្រវាក់តម្លៃផ្សេងទៀតនៅក្នុងតំបន់ដែលបានស្នើឡើងសម្រាប់ការបង្កើត MAC និង (3) ប្រមូលចងក្រងទិន្នន័យ/ព័ត៌មាន និងពង្រាងរបាយការណ៍។
លទ្ធផលនៃការសិក្សាសមិទ្ធលទ្ធភាព និងសេចក្តីព្រាងផែនការអាជីវកម្ម នឹងត្រូវដាក់បង្ហាញនៅពាក់កណ្តាលខែមីនា ឆ្នាំ ២០២៤ ដល់ភាគីពាក់ព័ន្ធសំខាន់ៗសម្រាប់ផ្តល់ជាអនុសាសន៍ និងអនុវត្តសកម្មភាពបន្ថែមទៀត៕