បេសកកម្មប្រមូលទិន្នន័យ និងព័ត៌មាន
បេសកកម្មប្រមូលទិន្នន័យ និងព័ត៌មាន
កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគម្រោងលើកកម្ពស់ជីវភាពសហគមន៍ PCRL ក្រោមកិច្ចសម្របសម្រួលពីទីប្រឹក្សាគម្រោងប្រចាំខេត្តពោធិ៍សាត់ និងក្រោមវត្តមានចូលរួមរបស់លោកបណ្ឌិត Krishna Pant ដែលជាទីប្រឹក្សាបណ្តោះអាសន្នថ្មីមួយរូបដែលកំពុងចាប់ផ្តើមកិច្ចការរបស់គាត់លើផ្នែក “ការរៀបចំផែនការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម (CCAP)” និងលោក លោក ចាន់ ដានិត ទីប្រឹក្សាផ្នែកផែនការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម បានចុះបំពេញបេសកកម្មប្រមូលទិន្នន័យ និងពត័មានពីផែនការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបានពិភាក្សាការងារជាមួយមន្ត្រីជំនាញនៃមន្ទីរផែនការខេត្តពោធិ៍សាត់ រដ្ឋបាលឃុំផ្ទះរុង និងគណៈកម្មការសហគមន៍កសិកម្មផ្ទះរុងរុងរឿងផងដែរ។
ការចុះប្រមូលទិន្នន័យនេះ ទទួលបានលទ្ធផលល្អប្រសើរដូចជាលើការយល់ដឹងពីប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់មន្ទីរផែនការខេត្ត ប្រព័ន្ធប្រមូលទិន្នន័យសម្រាប់គម្រោង PCRL នៅថ្នាក់ក្រោមជាតិ ដំណើរការការរៀបចំ និងគ្រប់គ្រងផែនការវិនិយោគឃុំ (CIP) ប្រព័ន្ធទិន្នន័យថ្នាក់ឃុំ (CDB) និងការស្វែងយល់ពីវិធីសាស្ត្រក្នុងការដាក់បញ្ចូលផែនការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិជាដើម។
PCRL គឺជាគំនិតផ្តួចផ្តើមអនុវត្តរួមគ្នាសម្រាប់រយៈពេលប្រាំឆ្នាំ ដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO), អគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន ក្រោមជំនួយពីមូលនិធិបរិស្ថានសកល (GEF)។