វគ្គតម្រង់ទិស

វគ្គតម្រង់ទិស

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារគម្រោងលើកកម្ពស់ជីវភាពសហគមន៍ PCRL បានបើកវគ្គតម្រង់ទិសរយៈពេលមួយថ្ងៃ ដើម្បីធានាថាដៃគូអនុវត្តទាំងអស់មានការយល់ដឹងរួមអំពីឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃ និងការគ្រប់គ្រងចំណេះដឹង ការបញ្ជ្រាបយេនឌ័រ និងការបំផុសគំនិតផ្នែកទំនាក់ទំនងរបស់គម្រោង។

អ្នកចូលរួមក្នុងវគ្គតម្រង់ទិសនេះ រួមមានទីប្រឹក្សាផ្នែក M&E របស់អង្គការ FAO និងជនបង្គោលនៃដៃគូអនុវត្តទាំងបី (IPs)៖ IRRI, WCS Cambodia និង CIRD សរុបចំនួន១៥ នាក់ ស្រ្តី២នាក់។

ការតម្រង់នេះ បានរៀបចំជាបទបង្ហាញស្តីពីគោលគំនិតនៃការបញ្ជ្រាបយេនឌ័រ (អ្នកស្រី សុក វណ្ណា ទីប្រឹក្សាផ្នែកយេនឌ័រ) ការបំផុសគំនិតផ្នែកទំនាក់ទំនង (លោក យស់ កាតង់ ទីប្រឹក្សាផ្នែកទំនាក់ទំនង) និងឧបករណ៍ និងប្រព័ន្ធ ត្រួតពិនិត្យ និងវាយតម្លៃ (លោកបណ្ឌិត ព្រុំ វឌ្ឍនា ទីប្រឹក្សា M&E និង KM) ក៏ដូចជាបទបង្ហាញដោយដៃគូអនុវត្តទាំង៣ ស្តីពីការធ្វើផែនការរៀងៗខ្លួននៃសូចនាករ សកម្មភាព និងលទ្ធផលសម្រាប់ឆ្នាំ ២០២៥-២០២៧។

បន្ទាប់ពីការតម្រង់ទិសនេះរួចមក សិក្ខាកាមបានពិភាក្សាអំពីការអនុវត្តជាក់ស្តែងនៃឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃដែលបានព្រមព្រៀង ការបញ្ជ្រាបយេនឌ័រ និងផែនការសកម្មភាព ការងារទំនាក់ទំនង និងផែនការការងារនៅក្នុងក្របខណ្ឌសកម្មភាពគម្រោង PCRL និងប្រព័ន្ធរាយការណ៍ផ្សេងៗ។

PCRL គឺជាគំនិតផ្តួចផ្តើមអនុវត្តរួមគ្នាសម្រាប់រយៈពេលប្រាំឆ្នាំ ដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន ក្រោមជំនួយពីមូលនិធិបរិស្ថានសកល (GEF)។