បេសកកម្មពិសេសរបស់អង្គការ FAO
បេសកកម្មពិសេសរបស់អង្គការ FAO
កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមបេសកកម្មពិសេសរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានចុះជួបសំណេះសំណាលជាមួយសមាជិកសហគមន៍រំដួលទានកាំ ស្ថិតនៅភូមិទានកាំត្បូង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ដំណើរចុះបំពេញបេសកកម្មដ៏មានសារៈសំខាន់នេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមការងារគម្រោង PCRL, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ, មន្រ្តីកសិកម្មស្រុក, មន្ត្រីកសិកម្មឃុំ, អាជ្ញាធមូលដ្ឋាន, គណៈកម្មការសហគមន៍រំដួលទានកាំ ដែលមានអ្នកចូលរួមសរុបចំនួន៣៦នាក់ ស្រី១១នាក់។
ឆ្លៀតនាឱកាសនោះ ក្រុមប្រតិភូរបស់អង្គការ FAO បានឈ្វេងយល់ពីវឌ្ឃនភាពរបស់គម្រោង PCRL និងផលិតកម្មស្រូវពូជក្រោមការគាំទ្ររបស់គម្រោង ក៏ដូចជាទីផ្សារលក់ស្រូវ និងការវិភាគសេដ្ឋកិច្ចលើផលិតកម្មពូជស្រូវសហគមន៍។ បន្ថែមពីលើនេះ ក្រុមប្រតិភូក៏បានស្តាប់ការរៀបរាប់ពីក្រុមកសិករផលិតស្រូវពូជទាំងចំនួន១១នាក់ ស្រី០៥នាក់ ដែលបានប្រើប្រាស់ដីស្រែទំហំ ១៦.៣០ ហិកតា សម្រាប់ផលិតស្រូវពូជ និងទទួលបានបរិមាណផលគួរជាទីពេញចិត្ត។